ប័ណ្ណសារព័ត៌មាន

វេទិកាអ្នកស្ដាប់៖ ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាគ្រប់គ្រងអំពើឆបោកតាមអនឡាញលែងបាន?
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី១១ ខែមីនា បានជជែកពិភាក្សាលើប្រធានបទ៖ ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាគ្រប់គ្រងអំពើឆបោកតាមអនឡាញលែងបាន? សមិទ្ធផលធំមួយដែលរដ្ឋាភិបាលកម្ពុជាទទួលបានក្នុងសម័យកាលគ្រប់គ្រងប្រទេសដោយនាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត នេះ គឺវិបត្តិញាំញីកាន់តែខ្លាំងឡើងៗ នៃឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។

វេទិកាអ្នកស្ដាប់៖ បញ្ហាជំងឺទឹកនោមផ្អែមលើកុមារ បណ្ដាលមកពីការទទួលទានភេសជ្ជៈប៉ូវកម្លាំង
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៨ កុម្ភៈ បានពិភាក្សាលើប្រធានបទ៖ បញ្ហាជំងឺទឹកនោមផ្អែមលើកុមារ បណ្ដាលមកពីការទទួលទានភេសជ្ជៈប៉ូវកម្លាំង។ ប្រសិនបើលោកអ្នកនាងមានកូនចៅតូចៗ ដែលកំពុងទទួលទានភេសជ្ជៈប៉ូវកម្លាំង លោកអ្នកនាងគួរបញ្ឈប់រឿងនេះជាបន្ទាន់ ពីព្រោះវាកំពុងបំផ្លាញសុខភាពរបស់ពួកគេហើយ។

វេទិកាអ្នកស្ដាប់៖ តើរដ្ឋាភិបាលកម្ពុជាត្រូវទទួលខុសត្រូវយ៉ាងណារឿងយុត្តិធម៌សម្រាប់ លោក លិម គិមយ៉ា?
ដំណើរការផ្លូវច្បាប់ ដើម្បីវែកមុខអ្នកពាក់ព័ន្ធ ដែលជាមេគំនិតបញ្ជាឱ្យបាញ់សម្លាប់ លោក លិម គិមយ៉ា បានជាប់គាំងនៅត្រឹមអាជ្ញាធរកម្ពុជា។ នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ពិភាក្សាលើប្រធានបទ៖ តើរដ្ឋាភិបាលកម្ពុជាត្រូវទទួលខុសត្រូវយ៉ាងណារឿងយុត្តិធម៌សម្រាប់ លោក លិម គិមយ៉ា?

វេទិកាអ្នកស្ដាប់៖ តើកសិផលគ្មានទីផ្សារ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចបែបណា?
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ នឹងពិភាក្សាលើប្រធានបទ៖ តើកសិផលគ្មានទីផ្សារ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចបែបណា? កសិករធ្វើស្រែពឹងលើធម្មជាតិជាកត្តាចម្បង ជាពិសេស ពឹងលើទឹកភ្លៀង ពីព្រោះថា កម្ពុជានៅមិនទាន់មានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់នៅឡើយ។ រីឯតំបន់ខ្លះ ធ្វើស្រែបានផលហើយ បែរជាគ្មានទីផ្សារទៅវិញ។ នៅក្រៅពីនេះ នៅមានកសិផលផ្សេងទៀត ក៏គ្មានទីផ្សារដែរ។

វេទិកាអ្នកស្ដាប់៖ តើអ្វីខ្លះអាចជាឧបសគ្គរបស់ក្រុមអ្នកប្រជាធិបតេយ្យនៅក្រៅស្រុក?
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី២៨ មករា ពិភាក្សាលើប្រធានបទ៖ តើអ្វីខ្លះអាចជាឧបសគ្គរបស់ក្រុមអ្នកប្រជាធិបតេយ្យនៅក្រៅស្រុក? ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស តែងតែនាំគ្នារិះរកមធ្យោបាយក្នុងការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យផង និងផ្ដួចផ្ដើមដាក់ចេញយុទ្ធសាស្ត្រផ្សេងៗ ដើម្បីតតាំងនឹងរដ្ឋអំណាចផ្ដាច់ការនៃក្រុមគ្រួសារត្រកូល ហ៊ុន ផង។

វេទិកាអ្នកស្ដាប់៖ តើត្រកូល ហ៊ុន អាចប្រើវិធីសាស្ត្របែបណាខ្លះ ក្នុងការគេចវេះពីការទទួលខុសត្រូវពីទង្វើរបស់ខ្លួន?
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃអង្គារ ទី១៤ ខែមករា ពិភាក្សាលើប្រធានបទថា តើត្រកូល ហ៊ុន អាចប្រើវិធីសាស្ត្របែបណាខ្លះ ក្នុងការគេចវេះពីការទទួលខុសត្រូវពីទង្វើរបស់ខ្លួន? ត្រកូល ហ៊ុន ត្រូវបានគេមើលឃើញថា បានប្រើគ្រប់មធ្យោបាយ ទាំងមធ្យោបាយត្រជាក់ ទាំងមធ្យោបាយក្ដៅ ដើម្បីកាន់កាប់ និងរក្សាអំណាចបានមកដល់សព្វថ្ងៃនេះ។ សម្រាប់មធ្យោបាយក្ដៅទាំងនោះ រួមមាន ការសម្លុតគំរាមកំហែង ចាប់ចង អំពើហិង្សា និងការប្រើប្រាស់តុលាការជាអាវុធ ដើម្បីបង្ក្រាបអ្នកមានសំឡេងជំទាស់ និងកម្ទេចដៃគូប្រកួតនយោបាយ។

វេទិកាអ្នកស្ដាប់៖ បើក្រុមប្រទេសកុម្មុយនិស្តមិនអាចជួយស្ដារសេដ្ឋកិច្ចកម្ពុជាបាន តើរដ្ឋាភិបាលត្រកូល ហ៊ុន នឹងជួបវិបត្តិសេដ្ឋកិច្ចដូចម្ដេចខ្លះ នៅឆ្នាំ២០២៥ នេះ?
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីសម្រាប់រាត្រីថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ បានពិភាក្សាលើប្រធានបទ៖ ប្រសិនបើក្រុមប្រទេសកុម្មុយនិស្តមិនអាចជួយស្ដារសេដ្ឋកិច្ចកម្ពុជាបាន តើរដ្ឋាភិបាលត្រកូល ហ៊ុន នឹងជួបវិបត្តិសេដ្ឋកិច្ចដូចម្ដេចខ្លះ នៅឆ្នាំ២០២៥ នេះ? ដោយហេតុថា នៅចុងឆ្នាំ២០២៤ កន្លងទៅថ្មីៗ នេះ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជា ហក់មកធ្វើនយោបាយការទូតជំនួសនាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសមហាមិត្តដែកថែបចិនភ្លាមៗ នៅស្របពេលសហភាពអឺរ៉ុបព្រមានដកប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងចំនួន៨០% បន្ថែមទៀតពីកម្ពុជា។

វេទិកាអ្នកស្ដាប់៖ យុទ្ធសាស្ត្ររបស់គណបក្សប្រឆាំង សម្រាប់ឆ្នាំ២០២៥
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីសម្រាប់រាត្រីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ ពិភាក្សាលើប្រធានបទ៖ យុទ្ធសាស្ត្ររបស់គណបក្សប្រឆាំង សម្រាប់ឆ្នាំ២០២៥។ ស្ថានភាពនយោបាយក្នុងឆ្នាំ២០២៤ កន្លងទៅនេះ មិនអំណោយផលល្អឡើយ សម្រាប់គណបក្សជំទាស់ ឬអ្នកនយោបាយ ដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាល ដែលដឹកនាំដោយ ត្រកូល «ហ៊ុន» តាំងពីនាយករដ្ឋមន្ត្រីឪ រហូតដល់យករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត។

តើរដ្ឋាភិបាលនឹងដោះស្រាយវិបត្តិ រួមមាន អំពើឆបោក អំពើជូញដូរមនុស្ស និង វិបត្តិបំណុលរបស់ពលរដ្ឋដោយរបៀបណានៅឆ្នាំ២០២៥?
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៣១ ធ្នូ ២០២៤ ស្ដីពីថាតើរដ្ឋាភិបាលនឹងដោះស្រាយវិបត្តិ រួមមាន អំពើឆបោក អំពើជូញដូរមនុស្ស និង វិបត្តិបំណុលរបស់ពលរដ្ឋដោយរបៀបណានៅឆ្នាំ២០២៥?