វេទិកា​អ្នក​ស្ដាប់​៖ តើ​តុលាការ​ថៃ អាច​រក​យុត្តិធម៌​ជូនលោក លិម គិមយ៉ា បាន​ដែរ ឬ​ទេ?

0:00 / 0:00

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​រាត្រី​ថ្ងៃសុក្រ ទី១៧ ខែមករា នេះ នឹង​ពិភាក្សា​លើ​ប្រធានបទ៖ តើ​តុលាការ​ថៃ អាច​រក​យុត្តិធម៌​ជូនលោក លិម គិមយ៉ា បាន​ដែរ ឬ​ទេ?

ឃាតកម្ម​លើ​លោក លិម គិមយ៉ា អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​បាងកក រហូត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល ១០ថ្ងៃ​ហើយ ហើយ​អាជ្ញាធរ​ថៃ​បាន​កណត់​អត្តសញ្ញាណ និង​ចាប់​បាន​ខ្មាន់​កាំភ្លើង​ម្នាក់ និង​អ្នក​បើក​ឡាន​ម្នាក់ ជនជាតិ។ រីឯ​ជន​សង្ស័យ​ពាក់ព័ន្ធ​ជា​ជនជាតិ​ខ្មែរ ២នាក់​ទៀត ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​រត់គេច​ខ្លួន​នៅ​ឡើយ។

ភរិយា​របស់​សព​លោក លិម គិមយ៉ា គឺ​អ្នកស្រី លិម អានី ថ្លែង​ថា ឃាតកម្ម​បាញ់​សម្លាប់ ប្ដី​របស់​អ្នកស្រី គឺ​ជា​រឿង​នយោបាយ ដែល​ទាក់ទង​នឹង​រដ្ឋាភិបាល​កម្ពុជា មិនមែន​ជា​រឿង​គំនុំ ឬ​រឿង​បុគ្គល ដូច​ដែល​ជន​សង្ស័យ​ជា​ឃាតក​បាន​ឆ្លើយ​ប្រាប់ ប៉ូលិស​ថៃ​ឡើយ។

តើ​តុលាការ​ថៃ អាច​រក​យុត្តិធម៌​ជូនលោក លិម គិមយ៉ា បាន​ដែរ ឬ​ទេ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក គឹម សុខ អ្នក​អត្ថាធិប្បាយ​នយោបាយ និង​លោក ស៊ឹង សែនករុណា ប្រធាន​អង្គការ​លទ្ធិ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥៕