ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃសម្រុកធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ ក្រោយពីមានជម្លោះព្រំដែនប្រទេសទាំងពីរកាន់តានតឹង។
ពលរដ្ឋព្រួយបារម្ភពីទាហានថៃធ្វើរាយបន្លាលួសនៅច្រកទ្វារព្រំដែនអូស្មាច់ខេត្តឧត្ដរមានជ័យ ចូលដីខ្មែរ ខណៈអាជ្ញាធរខ្មែរមិនមានប្រតិកម្មឡើយ។
សហភាពអឺរ៉ុបបន្តក្រើនរំឭកឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្ស និងបើកលំហសេរីភាពសម្រាប់សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ។
តុលាការ នៅថ្ងៃទី១១មិថុនា បានផ្តន្ទាទោសលោកស្រី អេង សុខា កូនស្រីសកម្មជនបឹងកក់ លោកស្រី ង៉ែត ឃុន ឱ្យជាប់ពន្ធាគារ១ឆ្នាំ ជុំវិញរឿងធ្វើឱ្យបែកកញ្ចក់របងតុលាការ។
លោកស្រី សែម សុខគា ទទូចឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លី ដែលត្រូវបានអាជ្ញាធរខេត្តរឹបអូសដោយបង្ខំ។
គណបក្សឆន្ទៈខ្មែរ បានធ្វើសមាជវិសាមញ្ញ នៅថ្ងៃទី០៨មិថុនា នៅទីស្នាក់ការគណបក្សក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួម ៤០០នាក់។
កូដករណាហ្គាវើលដ៍អះអាងថា ទោះមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្តី ក៏នៅតែបន្តធ្វើកូដកម្មរហូតទាល់តែមានដំណោះស្រាយការងារសមរម្យ។
ការធ្វើបាតុកម្មរបស់ជនជាតិថៃ នៅមុខស្ថានទូតខ្មែរប្រចាំប្រទេសថៃ មិនបានធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់ស្ថានទូតខ្មែរឡើយ។
កងទ័ពកម្ពុជាត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅមូលដ្ឋានយោធាសមុទ្ររាមកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ខាងមុខ។
រដ្ឋាភិបាលកម្ពុជាបានប្រាប់ទៅភាគីថៃ ថា កម្ពុជានៅតែរក្សាជំហរបញ្ជូនសំណុំរឿងនៅតំបន់ព្រំដែនរសើបទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិដដែល។