ប័ណ្ណសារព័ត៌មាន

សង្គមស៊ីវិលគាំទ្រការផ្ដន្ទាទោសធ្ងន់ធ្ងរលើអតីតមេធាវីសញ្ជាតិអាមេរិកម្នាក់ ក្នុងសំណុំរឿងរំលោភផ្លូវភេទកុមារនៅកម្ពុជា
មន្ត្រីសង្គមស៊ីវិលចង់ឃើញតុលាការផ្ដន្ទាទោសមេធាវីសញ្ជាតិអាមេរិកម្នាក់ ដែលរំលោភផ្លូវភេទកុមារនៅកម្ពុជា កាលពីឆ្នាំ២០១៩ ឲ្យបានធ្ងន់ធ្ងរ សមនឹងការបំពានលើសិទ្ធិ និងកិត្តិយសកុមារកម្ពុជា ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីតុលាការអាមេរិក បានកាត់ទោសអតីតមេធាវីសញ្ជាតិអាមេរិកម្នាក់ឲ្យជាប់ពន្ធនាគារ៩ឆ្នាំ ពាក់ព័ន្ធនឹងរឿងរំលោភផ្លូវភេទកុមារនៅកម្ពុជា។

ពលករខ្មែរ ដែលជាប់ឃុំដោយសារការរិះគន់រដ្ឋាភិបាល ស្នើសុំតុលាការដោះលែង ពេលឡើងសវនាការ
ពលករខ្មែរម្នាក់ដែលកំពុងជាប់ពន្ធនាគារដោយសាររិះគន់រដ្ឋាភិបាលត្រកូល ហ៊ុន គឺកញ្ញា នួន តឿន ស្នើឱ្យតុលាការក្រុងភ្នំពេញដោះលែងឱ្យមានសេរីភាពឡើងវិញ ពីព្រោះនាងគ្មានចេតនាញុះញង់ដូចការចោទប្រកាន់ឡើយ។ កញ្ញាស្នើសុំបែបនេះធ្វើឡើងនៅក្នុងសវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី៧ មីនា ហើយតុលាការរាជធានីភ្នំពេញគ្រោងប្រកាសសាលក្រមសំណុំរឿងនេះ នៅថ្ងៃទី១ ខែមេសាខាងមុខ។

សកម្មជនដីធ្លីបឹងកក់ លោកស្រី ង៉ែត ឃុន តវ៉ានៅមុខតុលាការទាមទារឱ្យដោះលែងកូនលោកស្រី ដែលកំពុងជាប់ឃុំ
សកម្មជនដីធ្លីបឹងកក់ លោកស្រី ង៉ែត ឃុន និងពលរដ្ឋប្រមាណ ១០នាក់ផ្សេងទៀត ប្រមូលម្ដុំគ្នាតវ៉ាជាថ្មី នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនា ដើម្បីទាមទារឱ្យតុលាការដោះលែងកូនស្រីឈ្មោះ អេង សុខា ដែលសមត្ថកិច្ចក្រុងភ្នំពេញបានចាប់ខ្លួនដាក់ពន្ធនាគារ កាលពីចុងខែមករាកន្លងមក។មន្ត្រីសង្គមស៊ីវិលថា ការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារ ដោយសារតែការប្រើសិទ្ធិសេរីបញ្ចេញមតិ តុលាការនឹងបន្តរងការរិះគន់ពីសាធារណជន។

«ព្រះមហាក្សត្រអាចមិនចង់ពាក់ព័ន្ធនឹងច្បាប់រឿងខ្មែរក្រហម ទើបព្រះអង្គយាងទៅចិន»
អ្នកច្បាប់ សង្គមស៊ីវិល និងគណបក្សប្រឆាំងអះអាងថា សេចក្ដីព្រាងច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម មានចរិតបំបែកបំបាក់ជាតិ អាចជាហេតុធ្វើឱ្យព្រះមហាក្សត្រ យាងទៅពិនិត្យសុខភាពនៅប្រទេសចិន នៅពេលសេចក្តីព្រាងច្បាប់នេះឆ្លងផុតពីដៃព្រឹទ្ធសភា។ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាថា ច្បាប់នេះនឹងចូលជាធរមានឆាប់ៗ ទោះអវត្តមានព្រះមហាក្សត្រក៏ដោយ ព្រោះប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ទទួលសិទ្ធិចុះហត្ថលេខាជំនួស ព្រះមហាក្សត្រក្នុងតួនាទីលោកជាប្រមុខរដ្ឋស្តីទី។

អ្នកច្បាប់ថា ដរាបណាព្រះរាជអាជ្ញាស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយ ពួកគេមិនអាចគោរពសម្បថបានទេ
អ្នកច្បាប់និងសកម្មជននយោបាយថា ដរាបណាព្រះរាជអាជ្ញាបំពេញភារកិច្ចស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយ ពួកគេមិនអាចគោរពតាមពាក្យសម្បថ នៅព្រះបរមរាជវាំង បាននោះទេ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងចំនួន ១៥នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំងមុនចូលកាន់តំណែង។

ព្រឹទ្ធសភាអនុម័តច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម
សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានបក្សកាន់អំណាចចាត់ទុកថា ជាច្បាប់ប្រញាប់នោះ ត្រូវបានស្ថាប័នព្រឹទ្ធសភាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន បានផ្ដល់ការឯកភាព និងអនុម័តដោយគ្មានបង្អង់ និងគ្មានការជជែកសួរដេញដោលច្រើននោះឡើយ ក្រោយពីសេចក្ដីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៨ កុម្ភៈ។

ពលរដ្ឋរិះគន់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមថា មិនចាត់វិធានការម៉ឺងម៉ាត់លើប្រធានតុលាការខេត្តតាកែវ
ពលរដ្ឋហួសចិត្តនឹងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមិនបណ្ដេញប្រធានតុលាការខេត្តតាកែវ អ្នកស្រី ពេជ ម៉ារ៉ែន ចេញពីតំណែងពាក់ព័ន្ធនឹងករណីដោះលែងឧក្រិដ្ឋជនម្នាក់ឱ្យមានសេរីភាព ប៉ុន្តែបែរជាប្ដូរតួនាទីឱ្យទៅកាន់ជាអនុប្រធានតុលាការនៅខេត្តកំពង់ស្ពឺទៅវិញ។ ពួកគាត់ចាត់ទុកការសម្រេចនេះថា ជារំលោភលើច្បាប់រដ្ឋធម្មនុញ្ញ និងធ្វើឱ្យអំពើនិទ្ទណ្ឌភាពកើនឡើង។